សេវាអត្រានុកូលដ្ឋាន

"ងាយស្រួល រហ័ស និងមានតម្លាភាព"

សេវាកម្មរបស់យើង

ការចេញសេចក្តីចម្លងឯកសារ

ការិយាល័យយើងខ្ញុំផ្តល់ជូននូវសេវាចេញសេចក្តីចម្លងឯកសារសំខាន់ៗចំនួន ៤ ប្រភេទ ដូចខាងក្រោម៖

សេចក្តីចម្លងសំបុត្រកំណើត

ផ្តល់ជូនសេចក្តីចម្លងសំបុត្រកំណើតចេញពីបញ្ជីដើម សម្រាប់ប្រើប្រាស់ជាផ្លូវការ។

សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត

ចេញសេចក្តីចម្លងនៃលិខិតបញ្ជាក់កំណើត តាមសំណើជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍

ចេញសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ពីសៀវភៅចុះបញ្ជី ដើម្បីបញ្ជាក់ចំណងអាពាហ៍ពិពាហ៍។

សេចក្តីចម្លងសំបុត្រមរណភាព

ផ្តល់ជូនសេចក្តីចម្លងសំបុត្រមរណភាព ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការច្បាប់នានា។

នីតិវិធី និងឯកសារតម្រូវ

លោកអ្នកអាចជ្រើសរើសមធ្យោបាយស្នើសុំសេវាណាមួយដូចខាងក្រោម៖

ណែនាំ

១. ស្នើសុំតាមអនឡាញ

បំពេញពាក្យស្នើសុំតាមអនឡាញឱ្យបានត្រឹមត្រូវ មន្ត្រីរបស់យើងនឹងចេញសេចក្តីចម្លងជូនតាមគល់បញ្ជីដែលអ្នកបានស្នើសុំ។

ងាយស្រួល & រហ័ស

២. ស្នើសុំនៅការិយាល័យផ្ទាល់

លោកអ្នកអាចយកឯកសារច្បាប់ដើម ឬច្បាប់ចម្លងមកការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកសន្ទុក ដើម្បីស្នើសុំចេញសេចក្តីចម្លង។

ប្រឹក្សាយោបល់ផ្ទាល់